រុស្ស៊ីបានព្រមានអង់គ្លេសថា ខ្លួននឹងឆ្លើយតបទៅវិញទៅមក ប្រសិនបើទីក្រុងឡុងដ៍ដាក់កំហិតលើការធ្វើដំណើរណាមួយលើមន្ត្រីរុស្ស៊ី។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោក Alexander Lukashevich បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងមូស្គូបានសួរទីក្រុងឡុងដ៍អំពីរបាយការណ៍របស់កាសែត Sunday Times ដែលអះអាងថា អាជ្ញាធរអង់គ្លេសបានចងក្រងបញ្ជីឈ្មោះមន្ត្រីរុស្ស៊ីចំនួន ៦០ នាក់ ដែលអាចត្រូវបានគេបដិសេធមិនឲ្យចូល ជុំវិញការចោទប្រកាន់ថាពួកគេពាក់ព័ន្ធនឹងការស្លាប់ក្នុងពន្ធនាគាររបស់មេធាវីរុស្ស៊ីលោក Sergei Magnitsky ។
លោកបានបន្ថែមថា ប្រសិនបើរបាយការណ៍នេះពិត រុស្ស៊ីនឹង «ឆ្លើយតបស្របតាមការអនុវត្តការទូត»។


